ថ្ងៃអាទិត្យមួយមានបងស្រីម្នាក់បានយកបាយទៅដាក់ចង្ហាន់ប្រគេនលោក។ ពេលនោះកូនប្រុសរបស់គាត់ក៏ទៅតាមគាត់ ពេលរត់ទៅដល់គាត់និយាយ “យី! លោកអើយ ម្ដេចក៏មកស្រាតខ្លួនទទេយ៉ាងនេះ ខោខ្លីម្ដេចក៏មិនស្លៀក”។ លោកស្មានថាបងស្រីនេះថាឲ្យគាត់ លោកក៏មានដីកាតបទៅវិញថា “ទេញ៉ោម វាខុសនឹងវិន័យសង្ឃណា៎!”។ បងស្រីហួសចិត្តពេកក៏ដើរចេញទៅ…?
Khmer Joke
Wednesday, January 6, 2010
ទឹកឃ្មុំសុទ្ធ
ថ្ងៃមួយមានអ្នកលក់ម្នាក់មកពីខេត្តបានយកទឹកឃ្មុំមកលក់នៅតាមផ្សារ ហើយថាវាជាទឹកឃ្មុំសុទ្ធ
អ្នកលក់ៈ ក្មួយ! ទឹកឃ្មុំនេះសុទ្ធល្អណាស់
អ្នកទិញៈ មើលមីងវាសុទ្ធពិតដែរ ឬទេ?
អ្នកលក់ៈ សុទ្ធណាស់ក្មួយទើបតែយកមកពីតាមខេត្ត
អ្នកទិញៈ ចុះមីង លក់ថ្លៃប៉ុន្មាន?
អ្នកលក់ៈ ចា៎ស! មួយលីត្រថ្លៃ ២ ម៉ឺនរៀល
អ្នកទិញៈ ថ្លៃម្ល៉េះមីង ១ ម៉ឺន ទៅបានហើយ
អ្នកលក់ៈ អត់បានទេក្មួយ ស្ករឥឡូវនេះវាថ្លៃណាស់
Tuesday, September 29, 2009
គ្រូបឋម
នៅពេលចុះស្តារបស់គ្រូៗក៏បានយកគ្រូគ្នាឯងធ្វើជាកូនសិស្ស។ពេលនោះក៏បានយករូបមួយដែលខ្លួនបានគូយកមកបង្រៀន ដោយការគូមិនសូវជាមានជំនាញគូផងធ្វើឲ្យរូបល្ហុងទៅជាស្វាយបន្តិច
គ្រូៈ តុលា ប្រាប់គ្រូទៅមើលនេះជារូបអ្វី
សិស្សៈ ផ្លែស្វាយ
គ្រូក៏ខឹងនឹងឆ្លើយខុស
គ្រូៈ ភ្លើរទេអីហាអត់ចេះមើលអក្សរពីក្រោមទេហា៎ ខំគូអស់១យប់ទៅហើយ
លេខ១១
នៅក្នុងសាលាបឋមសិក្សាមួយដោយនៅក្នុងថ្នាក់រៀនមួយមានអ្នកគ្រូបង្រៀនម្នាក់ស្រស់ស្អាតឆើតរួមនិងសិស្សខ្ចិលម្នាក់។
ដោយឃើញបែបនេះអ្នកគ្រូប្រាប់ឲ្យសិស្សនេះឡើងរាប់លេខពី១ ដល់ ១០
ពេលរាប់ក៏បានដាក់ដៃទាំងពីរ ចូលក្នុងហោប៉ៅ
សិស្សៈ ១ - ២ - ៣ - ៤ - ៥ - ៦ - ៧ - ៨ - ៩ - ១០ – ១១
អ្នកគ្រូៈ ហេរាប់លើសហើយរាប់ម្តងទៀត
សិស្សៈ ១ - ២ - ៣ - ៤ - ៥ - ៦ - ៧ - ៨ - ៩ - ១០ – ១១
អ្នកគ្រូៈ ហេអាមួយនេះមើលទៅរាប់ចំអីមួយហើយ!ក៏បានប្រាប់ឲ្យសិស្សដកដៃចេញ
សិស្សៈ ក៏ដកដៃចេញឃើញដៃព្រេក
សាច់ឯង
ពេលមួយមានមិត្តភ័ក្រមកលេង ស្រ្តីជាមេផ្ទះក៏បានរៀបចំអាហារបាយល្ងាច។
អាហារពេលល្ងាចក៏ចាប់ផ្តើម
ភ្ញៀវក៏បានឃើញកូនម្ចាស់ផ្ទះក៏ដួសសាច់ ដួសម្ហូបឲ្យកូនម្ចាស់ផ្ទះ ហើយប្រាប់ថានេះអានាងតូចហូបឲ្យបានច្រើនៗ
ឪម៉ែរបស់អានាងតូចនិយាយៈកុំគិតមួយនឹងអី វាធ្លាប់បានស៊ីហើយគិតតែពីខ្លួនឯងទៅ
កូនក៏ស្រក់ទឹកភ្នែក
កូនៈយ៉ាប់ម៉ងសាច់ឯងចឹង